កីឡាក្នុងស្រុក |

កីឡាក្នុងស្រុក Archive

ការប្រកួតពង្រឹងចំណងមិត្តភាពកម្ពុជា-វៀតណាម ក្រុមជម្រើសជាតិ U-17 កម្ពុជាចាញ់ក្រុមជម្រើសជាតិ U-17 វៀតណាមក្នុងលទ្ធផល 0-4

នៅក្នុងការប្រកួតមិត្តភាពដើម្បីពង្រឹងចំណងការទូតរវាងកម្ពុជា-វៀតណាមល្ងាចនេះ ក្រុមគោព្រៃកម្ពុជា U-17 បានចាញ់ក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិវៀតណាម U-17 នៅក្នុងលទ្ធផល 0-4។ ក្រោមការដឹកនាំប្រកួតរបស់គ្រូបង្វឹកសញ្ជាតិជប៉ុន លោកគ្រូ Kazunori បានដឹកនាំក្រុមជម្រើសជាតិ U-17 កម្ពុជាបង្ហាញទំរង់ល្អជាងមុន ប៉ុន្ដែដោយឡែកខ្សែការពារកម្ពុជាមានមាឌតូចជាងក្រុមជម្រើសជាតិ U-17 វៀតណាម ដូចនេះទើបក្រុមជម្រើសជាតិ U-17 កម្ពុជារបូតរហូតដល់ទៅ 4 គ្រាប់ឯណោះ។ នៅក្នុងតង់ទី​​​​ 1 ក្រុមជម្រើសជាតិ U-17 វៀតណាមសុតបញ្ចូលទីក្រុមជម្រើសជាតិ U-17 កម្ពុជាក្នុងលទ្ធផល 0-2។

ជង្គង់ផ្តាច់ព្រលឹង ថៃ រដ្ឋា ឬ ជង្គង់ពិឃាដ ឡៅ ចិត្រាជាម្ចាស់ប្រាក់លានហ្គេនស៍បឺគថប់ហ្វាយធ័រ

រាជធានីភ្នំពេញ៖ កក្រើកសារជាថ្មីទៀតហើយ!!! នៅសង្វៀនប្រដាល់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ នាថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧ ចុងសប្តាហ៍នេះ ក្នុងកម្មវិធី Ganzberg Top fighter ចាប់ពីម៉ោង៨-១០៖៣០នាទីយប់។ នោះគឺជាការប្រកួតរវាងកំពូលអ្នកប្រដាល់ កណ្តាប់ដៃគ្មានស្រមោល កែងពិឃាដ ជង្គង់ផ្តាច់ព្រលឹង ថៃ រដ្ឋា និង អ្នកប្រដាល់វ័យក្មេង លេងកម្ពស់ ជង្គង់ពិឃាដ ឡៅ ចិត្រា។ ក្នុងមហាព្រឹត្តិការណ៍ Ganzberg Top

GANZBERGនាំ ក្លឹបបាល់ទាត់លំដាប់ពិភពលោក CELTIC FC មកពង្រឹងវិស័យបាល់ទាត់នៅកម្ពុជា

GANZBERG នាំក្លឹបបាល់ទាត់លំដាប់ពិភពលោកដ៏ល្បីល្បាញ CELTIC FC ពីប្រទេសស្កុតឡែន ដែលទើបឈ្នះពានរង្វាន់ Scottish football champions លើកទី៤៨របស់ខ្លួន។ពួកគេ នឹងមកដល់កម្ពុជានៅថ្ងៃទី២៦ខែមិថុនា ហើយនឹង មានសន្និសិទសារពត៍មាននៅព្រឹកថ្ងៃទី២៧មិថុនា​២០១៧នៅទីក្រុងភ្នំពេញ ក្នុងគោលបំណងជួយពង្រឹងវិស័យកីឡាបាត់ទាត់នៅប្រទេសយើង។ ពួកគេនឹងមានកាលវិភាគដើម្បីជួបជាមួយកីឡាករជំរើសជាតិនឹងបណ្តាក្លឹបបាល់ទាត់អាជីបផ្សេងៗនៅក្នុងប្រទេសយើង ដែលដឹកនាំដោយគ្រូបង្វឹក លោក Graham Diamond​​ និង លោក Paul J. Corr ។ គួរបញ្ជាក់ផងដែរ លោក Graham Diamond​​

ល្ងាចនេះ! គោព្រៃកម្ពុជានឹងត្រូវប៉ះជាមួយហ្នឹងក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងការប្រកួតវគ្គជម្រុះដណ្ដើមកៅអីទៅកាន់ការប្រកួត AFC Asian Cup 2019

បន្ទាប់ពីអកខានប្រកួតពានរង្វាន់ AFC Asian Cup 2019 វគ្គជម្រុះចែកពូលអស់រយៈពេល 2 ខែរួចមក ក្នុងល្ងាចនេះការប្រកួតនេះបានត្រលប់មកវិញហើយ។ ក្នុងល្ងាចនេះ ក្រុមគោព្រៃកម្ពុជា នឹងបើកកីឡាដ្ឋានរបស់ខ្លួនដើម្បីត្រៀមស្វារគមន៍ក្រុមភ្ញៀវ អាហ្វហ្គានីស្ថាន ក្នុងជំនួបប្រកួតវគ្គចែកពូល C ដើម្បីដណ្ដើមកៅអីទៅកាន់ការប្រកួតពានរង្វាន់ AFC Asian Cup 2019 ដែលធ្វើឡើងនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ការប្រកួតនេះនឹងធ្វើឡើងនៅវេលាម៉ោង 6:30 ល្ងាចនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ 2015 កន្លងទៅក្រុមជម្រើសជាតិកម្ពុជាធ្លាប់ទទួលរងបរាជ័យពីរដងរួចមកហើយក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថានក្នុងការជំនួបជម្រុះចែកពូល World

គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Leonardo បានប្រកាសសមាសធាតុកីឡាករទាំង 25 រូបត្រៀមប៉ះឥណ្ឌូនេស៊ី

កាលពីវេលាម៉ោង 11:00 ព្រឹកថ្ងៃនេះគ្រូបង្វឹកលោក Leonardo បានប្រកាសអំពីសមាសធាតុកីឡាករទាំង 25 រូបដែលត្រៀមប្រកួតក្នុងជំនួបមិត្តភាពជាមួយហ្នឹងក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនៅថ្ងៃទី 6 ខែមិថុនា ខាងមុខនេះ។ ក្នុងការប្រកាសសមាសធាតុនេះក៏សង្កេតឃើញថាមានកីឡាករចំណូលថ្មីប៉ុន្មាននាក់បានចូលក្រុមជម្រើសជាតិកម្ពុជា ជាពិសេសការវិលត្រលប់របស់កីឡាករ ឈិន ឈឿន​​ និង ស៊ូ យ៉ាទី។ បញ្ជីឈ្មោះកីឡាករទាំង 25 រូបនោះគឺ៖​ អ្នកចាំទី៖ ស៊ូ យ៉ាទី​, ហ៊ុល គីមហ៊ុយ, អ៊ុំ សេរីរ័ត្ន​, អោម ឧត្តម​ ខ្សែការពារ៖ ឆុំ ពិសា​, ណុប តុលា​, សឿយ វិសាល​, ធារី ចន្ថាប៊ីន​, នេន

Magwe FC និងបើកកីឡាដ្ឋានរបស់ខ្លួនដើម្បីទទួលស្វារគមន៍ក្រុមភ្ញៀវ Boeung Ket Angkor ក្នុងរសៀលនេះ

ក្នុងរសៀលថ្ងៃនេះម្ចាស់ផ្ទះ Magwe FC នឹងបើកកីឡាដ្ឋានរបស់ខ្លួនទទួលក្រុមភ្ញៀវ Boeung Ket Angkor ក្នុងការប្រកួតពានរង្វាន់ AFC Cup 2017។ ការប្រកួតរបស់ក្រុមទាំងពីរក្នុងវគ្គចែកពូលនេះ ក្រុមទាំងពីរបានឆ្លងកាត់បាន​ 3 ប្រកួតរួចមកហើយ។ ក្រុមម្ចាស់ផ្ទះ Magwe FC 3 ប្រកួតដំបូងរបស់គេគឺ ចាញ់ 2 និងស្មើ 1 ចំណែកឯក្រុម Boeung Ket Angkor របស់កម្ពុជាវិញ​

ក្រុមគោព្រៃកម្ពុជាត្រូវម្ចាស់ផ្ទះ ហ្ស៊កដានី លត់យ៉ាងចាស់ដៃក្នុងលទ្ធផល 7-0

ក្នុងការប្រកួតវគ្គជម្រុះចែកពូលពានរង្វាន់ Asian Cup 2019 ជើងទី 1 រវាងក្រុមម្ចាស់ផ្ទះហ៊្សកដានី ជាមួយនិង កម្ពុជាកាលពីយប់មិញនេះ ម្ចាស់ផ្ទះហ្ស៊កដានីលត់ក្រុមភ្ញៀវគោព្រៃកម្ពុជាក្នុងលទ្ធផល 7-0។ ក្នុងការប្រកួតយប់មិញនេះ ក្រុមម្ចាស់ផ្ទះបានបង្ហាញទំរង់ល្អជាងក្រុមកម្ពុជា ខណៈដែលក្រុមកម្ពុជាមិនសូវមានបាល់អូសចូលតំបន់គ្រោះថ្នាក់របស់ហ្ស៊កដានី។​​ ហ្ស៊កដានីសុតបញ្ចូលទីក្រុមគោព្រៃកម្ពុជាក្នុងតង់ទីមួយដោយលទ្ធផល 2-0 តែពេលចូលដល់តង់ទីពីរហ្ស៊កដានីបានបន្ថែមការសម្រុកមកលើក្រុមកម្ពុជា ធ្វើអោយក្រុមហ្ស៊កដានីមានឪកាសសុតបញ្ចូលទី 5 គ្រាប់បន្ថែមទៀត ចប់ការប្រកួតហ្ស៊កដានីយកឈ្នះក្រុមគោព្រៃកម្ពុជាក្នុងលទ្ធផល 7-0។ ពេលនេះ ហ៊្សកដានី ឡើងទៅឈរលើកំពូលតារាងបណ្ដោះអាសន្នមាន 3 ពិន្ទុនៅក្នុងដៃ ខណៈដែលក្រុមកម្ពុជាសិ្ថតនៅក្រោមគេមាន

គោព្រៃកម្ពុជាចាញ់ក្រុមជម្រើសជាតិឥណ្ឌាក្នុងលទ្ធផល 2-3 ក្នុងជំនួបមិត្តភកិ្តកាលពីល្ងាចមិញ

ក្នុងជំនួបមិត្តភកិ្តរវាងក្រុមគោព្រៃកម្ពុជា និង​ ក្រុមជម្រើសជាតិឥណ្ឌាកាលពីល្ងាចមិញនេះ ក្រុមជម្រើសជាតិឥណ្ឌាបានយកឈ្នះក្រុមគោព្រៃកម្ពុជាក្នុងលទ្ធផល 2-3។ ក្រុមគោព្រៃកម្ពុជាសុតបញ្ចូលទីដោយកីឡាករ៖ ឃុន ឡាប៉ូរ៉ាវី នៅនាទីទី​ 37 ក្រោយពីបញ្ជូនបាល់យ៉ាងល្អពី ប្រាក់ មុនីឧត្ដម និង ការអូសសុតពីចម្ងាយដោយកីឡាករ ចាន់ វឌ្ឍនាកា​ នៅនាទីទី 62។ ចំណែកឯក្រុមជម្រើសជាតិឥណ្ឌាសុតបញ្ចូលទីនៅនាទីទី 35, 49, 53។ គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃនេះទោះបីក្រុមគោព្រៃកម្ពុជាបានចាញ់ពិត តែពួកគេបានបង្ហាញទំរង់លេងយ៉ាងល្អ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Leonardo។

គ្រូឥណ្ឌាថាមកប្រកួតមិត្តភាពជាមួយហ្នឹងកម្ពុជាថ្ងៃស្អែកនេះគឺដើម្បីឈ្នះមិនមែនដើម្បីចាញ់នោះទេ

ការប្រកួតមិត្តភកិ្តរវាងក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិឥណ្ឌានឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះហើយ។ ក្នុងសន្និសិទ្នកាសែតថ្ងៃនេះ លោក Stephen Constantine ​ដែលជាគ្រូ​បង្វឹករបស់​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌាបានប្រាប់អ្នកសារពត៌មានថា លោកមកប្រកួតមិត្តភាពជាមួយហ្នឹងកម្ពុជាថ្ងៃស្អែកនេះគឺដើម្បីឈ្នះមិនមែនដើម្បីចាញ់នោះទេ។ ក្នុងឪកាសមកប្រកួតមិត្តភាពនេះក្រុមជម្រើសជាតិឥណ្ឌាគឺដើម្បីមកបោះជំរុំនិងហ្វឹកហាត់ដើម្បីត្រៀមប្រកួតពានរង្វាន់ Asean Cup ជាមួយហ្នឹងក្រុមជម្រើសជាតិមីយ៉ាន់ម៉ានៅថ្ងៃទី២៨ខាងមុខនេះ។  ទោះបីជាយ៉ាងណាការប្រកួតមិនទាន់បានចាប់ផ្ដើមនៅឡើយ។ កុំភ្លេចថ្ងៃស្អែកចូលរួមគាំទ្រក្រុមជម្រើសជាតិកម្ពុជាទាំងអស់គ្នាដើម្បីលើកស្ទួយវិស័យកីឡាជាតិ។ ការប្រកួតនឹងធ្វើឡើងនៅក្នងពហុកីឡាដ្ឋានជាតិអូឡាំពិកនៅវេលាម៉ោង 6 ល្ងាច។   បុត្រ ខ្មែរណូត

លទ្ធផលចាប់ឆ្នោតវគ្គចែកពូល AFC U-23 Championship 2018 បានចេញហើយគឺកម្ពុជាសិ្ថតនៅពូល J

ការចាប់ឆ្នោតការប្រកួតពានរង្វាន់ AFC U-23 Championship 2018 វគ្គជម្រុះចែកពូលបានចេញលទ្ធផលហើយ។ ក្រុមជម្រើសជាតិ U-23 របស់កម្ពុជាសិ្ថតនៅក្នុងពូល J ដែលមានក្រុម U-23 ជប៉ុន, ចិន, និងភីលីពីន។ ក្នុងពូល J របស់កម្ពុជានេះ ក្រុមជម្រើសជាតិ ជប៉ុន គឺជាអ្នកការពារតំណែងជើងឯក។ ការប្រកួតវគ្គជម្រុះក្នុងពូលនេះ នឹងធ្វើឡើងនៅថ្ងៃទី 19 ដល់ថ្ងៃទី 23 ខែកក្កដា ខាងមុខនេះ។

ក្នុងល្ងាចនេះ! បឹងកេតអង្គរ​ នឹងទទួលស្វារគមន៍ក្រុមភ្ញៀវ Magwe នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកក្នុងការប្រកួត AFC Cup 2017

ក្នុងល្ងាចថ្ងៃអង្គារនេះ ក្រុមបឹងកេតអង្គរ នឹងបើកកីឡាដ្ឋានជាតិអូឡាំពិកទទួលស្វារគមន៍ក្រុមភ្ញៀវ Magwe របស់​ប្រទេស​មីយ៉ាន់ម៉ា​ ក្នុងការប្រកួតពានរង្វាន់ AFC Cup 2017 ជើងទី3វគ្គចែកពូល។ ក្នុងជំនួបការប្រកួតក្នុងល្ងាចនេះ គ្រូបង្វឹករបស់ក្រុមភ្ញៀវ Magwe សង្ឃឹមថានឹងទទួលបាន 3 ពិន្ទុពីក្លឹបបឹងកេតអង្គរ​ ដោយគ្រូបង្វឹករូបនេះបានបន្ថែមទៀតថា លោកសង្ឃឹមថាកូនក្រុមរបស់គាត់នឹងធ្វើបានល្អក្នុងល្ងាចនេះ ជាពិសេសលោកសង្ឃឹមឈ្នះខ្ពស់លើបឹងកេតអង្គរដោយសារតែកូនក្រុមរបស់គាត់ធ្លាប់ឆ្លងកាត់ការប្រកួតលក្ខណ៍អន្ដរជាតិជាច្រើនដង។ ប៉ុន្ដែទោះជាយ៉ាងណាក្ដី ក៏លទ្ធផលនៃការប្រកួតនេះនៅមិនទាន់ដឹងនៅឡើយ។ គួរបញ្ជាក់ផងដែរថា ក្លឹបបឹងកេតអង្គរ របស់កម្ពុជាមាន 0 ពិន្ទុ ខណៈដែលពីរប្រកួតដំបូងក្នុងការប្រកួតពានរង្វាន់ AFC Cup 2017

បញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជាបានប្រកាសជាផ្លូវការហើយ

បញ្ជីឈ្មោះក្រុមជម្រើសជាតិរបស់ក្រុមគោព្រៃកម្ពុជាដែលលោកគ្រូបង្គោលថ្មី Leonardo Vitorino កោះហៅត្រៀមប្រកួតមិត្តភកិ្តរវាងក្រុមជម្រើសជាតិឥណ្ឌានៅថ្ងៃទី 22 ខែមីនា ខាងមុខនោះបានចេញជាផ្លូវការហើយ។ បញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជាទាំង 23 រូបមានដូចជា៖ អ្នកចាំទី៖ អ៊ុំ សេរី​រត្ន​ន៍ (ការពារជាតិ) កែវ សុខ​សិលា (ភ្នំពេញក្រោន) អោម ឧ​ត្ត​ម (ព្រះខ័នរាជ​ស្វាយរៀង) ខ្សែការពារ៖ កុក បូរី​ស (ភ្នំពេញក្រោន)​​ ឆោម ពិសា (ភ្នំពេញ​ក្រោន)​ សឿ​យ