គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំArsenalលោកArsene Wengerត្រៀមនឹងដើរចេញពីArsenal​នៅពេលបញ្ចប់រដូវកាលខាងមុខនេះ |

គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំArsenalលោកArsene Wengerត្រៀមនឹងដើរចេញពីArsenal​នៅពេលបញ្ចប់រដូវកាលខាងមុខនេះ

គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger ត្រៀមនឹងដើរចេញពី Arsenal នៅពេលបញ្ចប់រដូវកាលខាងមុខនេះក្រោយពេលលោកដឹកនាំក្រុមកាំភ្លើងធំ Arsenal អស់រយៈពេល21ឆ្នាំ។ ទោះបីជាលោក Stan Kroenke ត្រៀមផ្ដល់កុងត្រា2ឆ្នាំទៀតទៅដល់លោក Arsene Wenger យ៉ាងណាក៏ដោយ នៅក្រោយការពិតលោក Arsene Wenger នៅតែចាកចេញពីកីឡាដ្ឋាន Emirates Stadium ដដែល។​​ កាលពីថ្ងៃពុធកន្លងទៅលោក Arsene Wenger បានដឹកនាំក្រុមកាំភ្លើងធំ Arsenal ចាញ់ក្រុម Bayern Munich ក្នុងលទ្ធផល 5-1 ធ្វើអោយកៅអីជាគ្រូបង្វឹករបស់គាត់កាន់តែនៅមិនមានលំនឹង។ អ្នកគាំទ្រក្រុមកាំភ្លើងធំ​ Arsenal ជាច្រើនចង់អោយលោក Arsene Wenger ចេញពី Arsenal ដោយសារតែការដឹកនាំរបស់គាត់ក្នុងរយៈ 10 ឆ្នាំចុងក្រោយនេះពុំទទួលបានលទ្ធផលល្អ។ ទោះជាយ៉ាងណាក៏ ជោគវាសនាជាគ្រូបង្វឹករបស់លោក​ Arsene Wenger សំរេចលើការដឹកនាំប៉ុន្មានប្រកួតចុងក្រោយនេះជាពិសេសការប្រកួតពានរង្វាន់ FA Cup វគ្គ16ក្រុមចុងក្រោយ។ បើសិនជាលោក Arsene Wenger ចាកចេញមែនប្រធានក្លឹបកាំភ្លើងធំ Arsenal នឹងតាមប្រមាញ់គ្រូបង្វឹករបស់ក្រុម Tottenham Hotspur និងគ្រូបង្វឹករបស់ក្រុម Borussia Dortmund។

បុត្រ

ខ្មែរណូត

 

 

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *