អាជ្ញាកណ្ដាលឆ្នើមរបស់សហព័ន្ធបាល់ទាត់អឺរ៉ុបលោក Mark Clattenburg ចាកចេញពីលីគកំពូល English Premier League ហើយ |

អាជ្ញាកណ្ដាលឆ្នើមរបស់សហព័ន្ធបាល់ទាត់អឺរ៉ុបលោក Mark Clattenburg ចាកចេញពីលីគកំពូល English Premier League ហើយ

អាជ្ញាកណ្ដាលឆ្នើមនៅក្នុងទ្វីបអឺរ៉ុបលោក​​ Mark Clattenburg បានចាកចេញពីលីគកំពូល English Premier League ហើយដើម្បីទៅចូលរួមធ្វើជាអាជ្ញាកណ្ដាលនៅក្នុងលីគកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ កាលដែលគាត់សំរេចចិត្តចាកចេញពីលីគកំពូល English Premier League ដោយសារតែគាត់មានការនឿយហត់ខ្លាំងពេកក្នុងការធ្វើជាអាជ្ញាកណ្ដាលនៅក្នុងលីគកំពូលរបស់ប្រទេស England មួយនេះជាពិសេសគាត់តែងតែទទួលរងការរិះគន់ខ្លាំងពីសំណាក់អ្នកគាំទ្រទើបគាត់សំរេចចិត្តចាកចេញពីលីគ English Premier League។​ លោក Mark Clattenburg គឺជាអាជ្ញាកណ្ដាលដែលមានក្រេឌីតល្អ និងជាអាជ្ញាកណ្ដាលដែលយុតិ្ដធម៌ជាងគេហើយជាអាជ្ញាកណ្ដាលដែលមានប្រជាប្រិយភាពជាងគេនៅក្នុងទ្វីបអឺរ៉ុប។ លោកតែងតែធ្វើជាអជ្ញាកណ្ដាលនៅក្នុងការប្រកួតពានរង្វាន់ធំៗក្នុងទ្វីបអឺរ៉ុបដូចជា វគ្គផ្ដាច់ព្រ័ត្រ FA CUP, UEFA Champion, European Championship final ជាដើម។ ការធ្វើជាអាជ្ញាកណ្ដាលចុងក្រោយនៅក្នុងលីគកំពូល English Premier League របស់គាត់គឺការប្រកួតរវាងក្រុម Arsenal vs Hull City ដោយ Arsenal យកឈ្នះ Hull City ក្នុងលទ្ធផល 2-0។

បុត្រ

ខ្មែរណូត

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *