FC Barcelona​ ​គ្រោង​នឹងដាក់​សំណើ​រ​ទៅកាន់សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ដើម្បីសុំកីឡាដ្ឋាន Santiago Bernabeu ធ្វើការប្រកួតវគ្គផ្ដាច់ព្រាត់ពានរង្វាន់ Copa Del Rey |

FC Barcelona​ ​គ្រោង​នឹងដាក់​សំណើ​រ​ទៅកាន់សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ដើម្បីសុំកីឡាដ្ឋាន Santiago Bernabeu ធ្វើការប្រកួតវគ្គផ្ដាច់ព្រាត់ពានរង្វាន់ Copa Del Rey

ការប្រកួតពានរង្វាន់ Copa Del Rey វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់បានបញ្ចប់ហើយដោយរកឃើញពីរក្រុមឡើងទៅវគ្គផ្ដាច់ព្រាត់គឺក្លឹប FC Barcelona ត្រូវប៉ះជាមួយនឹងក្លឹប Alaves។ ប៉ុន្ដែអី្វដែលធ្វើអោយអ្នកគាំទ្រ Real Madrid មិនសប្បាយចិត្តនោះគឺ ក្លឹប FC Barcelona គ្រោងនឹងដាក់សំណើរទៅកាន់សហព័ន្ធបាល់ទាត់អេស្ប៉ាញដើម្បីសុំយកកីឡាដ្ឋាន Santiago Bernabeu របស់ក្លឹប Real Madrid ធ្វើការប្រកួតវគ្គផ្ដាច់ព្រាត់ពានរង្វាន់ Copa Del Rey។ កាលពីមុន FC Barcelona ធ្លាប់ដាក់សំណើរនេះម្ដងរួចហើយតែត្រូវបរាជ័យដោយសារតែប្រធានក្លឹប Real Madrid លោក Florentino Perez បដិសេដលើសំណើរនេះ។

គួរបញ្ជាក់ដែរថាការប្រកួតពានរង្វាន់ Copa Del Rey វគ្គផ្ដាច់ព្រាត់នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភាខាងមុខនេះ។

530deportivo-alaves-la-liga_1mwegl62ppevc12kalgtn1q74f

110

បុត្រ

ខ្មែរណូត 

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *

CLOSE
CLOSE