ពត៌មានចុងក្រោយ

គោព្រៃកម្ពុជាចាញ់ក្រុមជម្រើសជាតិឥណ្ឌាក្នុងលទ្ធផល 2-3 ក្នុងជំនួបមិត្តភកិ្តកាលពីល្ងាចមិញ

ក្នុងជំនួបមិត្តភកិ្តរវាងក្រុមគោព្រៃកម្ពុជា និង​ ក្រុមជម្រើសជាតិឥណ្ឌាកាលពីល្ងាចមិញនេះ ក្រុមជម្រើសជាតិឥណ្ឌាបានយកឈ្នះក្រុមគោព្រៃកម្ពុជាក្នុងលទ្ធផល 2-3។ ក្រុមគោព្រៃកម្ពុជាសុតបញ្ចូលទីដោយកីឡាករ៖ ឃុន ឡាប៉ូរ៉ាវី នៅនាទីទី​ 37 ក្រោយពីបញ្ជូនបាល់យ៉ាងល្អពី ប្រាក់ មុនីឧត្ដម និង ការអូសសុតពីចម្ងាយដោយកីឡាករ ចាន់ វឌ្ឍនាកា​ នៅនាទីទី 62។ ចំណែកឯក្រុមជម្រើសជាតិឥណ្ឌាសុតបញ្ចូលទីនៅនាទីទី 35, 49, 53។ គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃនេះទោះបីក្រុមគោព្រៃកម្ពុជាបានចាញ់ពិត តែពួកគេបានបង្ហាញទំរង់លេងយ៉ាងល្អ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Leonardo។

Iniesta ប្រាប់ពីមូលហេតុមិនចង់ចូលរួមលេងអោយក្លឹប Barcelona កាលពីនៅកុមារភាព

ប្រធានក្រុមរបស់ក្លឹប Barcelona កីឡាករ Iniesta បានរំលឹកអតីតកាលរបស់ខ្លួួនថា លោកមិនចង់ចាកចេញពីស្រុកកំណើតរបស់គាត់ទៅចូលរួមលេងអោយក្លឹប Barcelona ទេកាលពីនៅកុមារភាព។ កីឡាករវ័យ​ 32 ឆ្នាំរូបនេះបានបន្ដទៀតថា កាលពីគាត់នៅវ័យ 12 ឆ្នាំ គាត់បានសម្រេចចិត្តចាកចេញពីស្រុកកំណើតរបស់គាត់ជាមួយហ្នឹងក្រុមគ្រួសារដើម្បីធ្វើដំណើរទៅកាន់ទីក្រុង Barcelona ជួបជាមួយហ្នឹងប្រធានក្លឹប Barcelona ក្នុងការផ្ទេររូបគាត់ទៅកាន់ថ្នាលយុវជនរបស់ Barcelona។ Iniesta គាត់បានប្រាប់ពីផលពិបាករបស់គាត់ថា៖ គាត់ពិតជាពិបាកណាស់ដែលត្រូវមកប្រកបអាជីពជាកីឡាករបាល់ទាត់នៅក្នុងក្លឹប​ Barcelona ដែលធ្វើអោយគាត់ត្រូវឃ្លាតឆ្ងាយពីអ្នកផ្ទះរបស់គាត់នៅពេលគាត់សិ្ថតក្នុងវ័យកុមារភាពបែបនេះ។ នេះជាមូលហេតុមួយដែលគាត់មិនចង់ចូលរួមលេងជាមួយហ្នឹងក្លឹប Barcelona ពេលគាត់ស្ថិតក្នុងវ័យកុមារភាព។ ជាពិសេសគាត់សំរេចចិត្តចូលរួមក្លឹប

គ្រូបង្វឹកចាស់វស្សា Sir. Alex Fergusen នឹងត្រលប់មកដឹកនាំក្លឹបបិសាចក្រហម Manchester United ម្ដងទៀត

អតីតគ្រូបង្វឹកចាស់វស្សារបស់ក្លឹបបិសាចក្រហម Manchester United លោក Sir. Alex Fergusen បានត្រលប់មកដឹកនាំក្លឹប Manchester United វិញហើយ។ ការត្រលប់មកដឹកនាំសារជាថ្មីនេះបន្ទាប់ពី Sir.Alex Fergusen ត្រូវបានកោះអញ្ចើញអោយមកដឹកនាំដោយកីឡាករ Michael Carrick ក្នុងការប្រកួតកតិ្ដយសរបស់ខ្សែបម្រើវ័យ 35 ឆ្នាំរូបនេះដែលរួមរស់ជាមួយហ្នឹងក្លឹប Manchester United អស់រយៈពេល 11 ឆ្នាំ។ ការប្រកួតនេះរៀបចំដោយកីឡាករ Michael Carrick

Breaking News​​៖ Schweinsteiger សម្រេចចិត្តចូលរួមក្លឹប Chicago Fire របស់សហរដ្ឋអាមេរិកហើយ

អតីតកីឡាករជម្រើសជាតិអាឡឺម៉ង់និងខ្សែបម្រើការពាររបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Bastian Schweinsteiger បានសម្រេចចិត្តចាកចេញពីក្លឹបបិសាចក្រហម Manchester United ហើយដោយទៅចូលរួមលេងអោយក្លឹប Chicago Fire របស់សហរដ្ឋអាមេរិក។ កីឡាករវ័យ 32 ​ឆ្នាំរូបនេះសម្រេចចិត្តចាកចេញពីក្លឹបកំពូលរបស់ប្រទេសអង់គ្លេសនេះដោយសារតែ រូបគេពុំសូវបានលេងក្រោមការដឹកនាំរបស់លោក Jose Mourinho។ Schweinsteiger បាននិយាយថា៖ គាត់ពិបាកចិត្តណាស់ដែលចាកចេញពីក្លឹបនិងមិត្តសម្លាញ់របស់គាត់នៅក្នុងក្លឹបបិសាចក្រហមនេះ ប៉ុន្ដែគាត់សប្បាយចិត្តដោយសារតែក្លឹបបិសាចក្រហម Manchester United អនុញ្ញាតអោយគាត់មានឪកាសចូលរួមលេងជាមួយហ្នឹងក្លឹប Chicago Fire។ 

គ្រូឥណ្ឌាថាមកប្រកួតមិត្តភាពជាមួយហ្នឹងកម្ពុជាថ្ងៃស្អែកនេះគឺដើម្បីឈ្នះមិនមែនដើម្បីចាញ់នោះទេ

ការប្រកួតមិត្តភកិ្តរវាងក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិឥណ្ឌានឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះហើយ។ ក្នុងសន្និសិទ្នកាសែតថ្ងៃនេះ លោក Stephen Constantine ​ដែលជាគ្រូ​បង្វឹករបស់​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌាបានប្រាប់អ្នកសារពត៌មានថា លោកមកប្រកួតមិត្តភាពជាមួយហ្នឹងកម្ពុជាថ្ងៃស្អែកនេះគឺដើម្បីឈ្នះមិនមែនដើម្បីចាញ់នោះទេ។ ក្នុងឪកាសមកប្រកួតមិត្តភាពនេះក្រុមជម្រើសជាតិឥណ្ឌាគឺដើម្បីមកបោះជំរុំនិងហ្វឹកហាត់ដើម្បីត្រៀមប្រកួតពានរង្វាន់ Asean Cup ជាមួយហ្នឹងក្រុមជម្រើសជាតិមីយ៉ាន់ម៉ានៅថ្ងៃទី២៨ខាងមុខនេះ។  ទោះបីជាយ៉ាងណាការប្រកួតមិនទាន់បានចាប់ផ្ដើមនៅឡើយ។ កុំភ្លេចថ្ងៃស្អែកចូលរួមគាំទ្រក្រុមជម្រើសជាតិកម្ពុជាទាំងអស់គ្នាដើម្បីលើកស្ទួយវិស័យកីឡាជាតិ។ ការប្រកួតនឹងធ្វើឡើងនៅក្នងពហុកីឡាដ្ឋានជាតិអូឡាំពិកនៅវេលាម៉ោង 6 ល្ងាច។   បុត្រ ខ្មែរណូត

Messi នៅតែបន្ដការសុតបញ្ចូលទីអោយ Barcelona ក្នុងសប្ដាហ៍នេះ

ក្នុងការប្រកួតក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញ Laliga កាលពីយប់មិញ FC Barcelona បានយកឈ្នះក្រុមភ្ញៀវ Valencia ក្នុងលទ្ធផល 4-2។ ការយកឈ្នះ Valencia កាលពីយប់មិញនេះធ្វើអោយ Barcelona តាមពីក្រោយ Real Madrid 2ពិន្ទុដែល Barcelona ពេលនេះកំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខ 2។ កាលពីប្រកួតយប់មិញនេះ​ ក្រុមភ្ញៀវ Valencia បាននាំមុខមុនទៅហើយនៅនាទីទី 29 ដោយការតែតបញ្ចូលទីដោយ​ Mangala។ តែមិនបានប៉ុន្មានផងម្ចាស់ផ្ទះក៏តាមស្មើបានវិញនៅនាទីទី

វគ្គ16ក្រុមចុងក្រោយពានរង្វាន់ GANGZBERG FUTSAL CUP 2017​ សប្ដាហ៍ទី2 រកឃើញពីរក្រុមខ្លាំងឡើងទៅវគ្គបន្ទាប់ហើយហើយ

កាលពីថ្ងៃសុក្រកន្លងទៅ ការប្រកួតពានរង្វាន់ GANGZBERG FUTSAL CUP 2017 វគ្គ 16 ក្រុមចុងក្រោយសប្ដាហ៍ទី 2 បានរកឃើញពីរក្រុមទៀតហើយដែលឆ្ពោះដំណើរររបស់ខ្លួនទៅកាន់វគ្គ8ក្រុមចុងក្រោយ។ ក្នុងសប្ដាហ៍ទី 2 នេះក្រុមដែលឡើងទៅលេងវគ្គ8ក្រុមចុងក្រោយមាន៖ ក្រុម Ov Mal និង​​ ក្រុម Home Sport Original។ លទ្ធផលគូរទាំងពីរនេះគឺ៖ ក្រុម Ov Mal យកឈ្នះ ក្រុម យុវជនក១២

Marco Rojo ត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ហៅទៅពិនិត្យសារធាតុញៀន

បន្ទាប់ពីប្រកួតឈ្នះ Rostov រួចមកកីឡាករ Marco Rojo របស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA នាំរូបគេទៅពិនិត្យសារធាតុញៀនបន្ទាប់ពីគេបានហូបចេកពេលកំឡុងការប្រកួតជាមួយហ្នឹង Rostov។ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានចុចឈ្មោះ Rojo អោយទៅពិនិត្យសារធាតុញៀនជាបន្ទាន់បន្ទាប់ពីសង្ស័យថាក្នុងចេកដែល Rojo ហូបនោះបង្កប់សារធាតុញៀន។ ប៉ុន្ដែសំណាងល្អ ពេលដែលពិនិត្យរួចទៅឃើញថាក្នុងចេកដែល Rojo ហូបនោះមិនបានបង្កប់សារធាតុញៀនទេ Rojo ហូបចេកពេលកំឡុងការប្រកួតនោះគឺដើម្បីបំបាត់ភាពនឿយហត់និងជំនួយថាមពលឡើងវិញតែប៉ុណ្ណោះ។ Rojo បានស្នើរសុំចេកពីលោក Jose

លទ្ធផលការចាប់ឆ្នោតការប្រកួតពានរង្វាន់ UEFA Champion League បានចេញហើយ

លទ្ធផលការចាប់ឆ្នោតការប្រកួតពានរង្វាន់ UEFA Champion League វគ្គ8ក្រុមចុងក្រោយបានចេញហើយ។ Atletico Madrid ត្រូវប៉ះជាមួយហ្នឹង Leicester City Borrusia Dortmund ត្រូវប៉ះជាមួយហ្នឹង AS Monaco Bayern Munich ត្រូវប៉ះជាមួយហ្នឹង Real Madrid Juventus ត្រូវប៉ះជាមួយហ្នឹង Barcelona ការប្រកួតជើងទីមួយនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 11/12/18/19 ខែមេសា ខាងមុខនេះ។ បុត្រ

លទ្ធផលចាប់ឆ្នោតវគ្គចែកពូល AFC U-23 Championship 2018 បានចេញហើយគឺកម្ពុជាសិ្ថតនៅពូល J

ការចាប់ឆ្នោតការប្រកួតពានរង្វាន់ AFC U-23 Championship 2018 វគ្គជម្រុះចែកពូលបានចេញលទ្ធផលហើយ។ ក្រុមជម្រើសជាតិ U-23 របស់កម្ពុជាសិ្ថតនៅក្នុងពូល J ដែលមានក្រុម U-23 ជប៉ុន, ចិន, និងភីលីពីន។ ក្នុងពូល J របស់កម្ពុជានេះ ក្រុមជម្រើសជាតិ ជប៉ុន គឺជាអ្នកការពារតំណែងជើងឯក។ ការប្រកួតវគ្គជម្រុះក្នុងពូលនេះ នឹងធ្វើឡើងនៅថ្ងៃទី 19 ដល់ថ្ងៃទី 23 ខែកក្កដា ខាងមុខនេះ។

ក្នុងពេលល្ងាចនេះ! សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA នឹងធ្វើការចាប់ឆ្នោតការប្រកួតវគ្គ8ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ UEFA Champion League

បន្ទាប់ពីការប្រកួតពានរង្វាន់ UEFA Champion League វគ្គ16ក្រុមបានបញ្ជប់ ហើយបានរកឃើញ8ក្រុមដែលឡើងទៅវគ្គបន្ទាប់ ក្នុងល្ងាចនេះការចាប់ឆ្នោតចាប់គូរវគ្គ8ក្រុមចុងនឹងប្រព្រឹតិ្តឡើងនៅវេលាម៉ោង6ល្ងាចនេះ។ ការចាប់ឆ្នោតចាប់គូរនេះនឹងធ្វើឡើងនៅក្នុងទីក្រុង Nyon​ ប្រទេស​ Switzerland។ ការប្រកួតជើងទី​1 វគ្គ8ក្រុមចុងក្រោយនឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី 11/12/18/19 ខែមេសាខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ក្រុមដែលនៅសេសសល់គឺមកពីប្រទេស អង់គ្លេស, អេស្ប៉ាញ, អាឡឺម៉ង់, បារាំង, និងអ៊ីតាលី។ ក្រុមរបស់ប្រទេសអង់គ្លេស៖ Leicester City ក្រុមរបស់ប្រទេសអេស្ប៉ាញ៖ Barcelona, Real Madrid,

មូលហេតុ Marco Rojo ហូបចេកកាលពីប្រកួតយប់មិញបានដឹងមូលហេតុហើយ

កាលពីប្រកួតពានរង្វាន់ Europa League យប់មិញរវាងក្រុម Manchester United vs Rostov ខ្សែការពាររបស់ក្លឹប Manchester United កីឡាករ Marco Rojo បានហូបចេកពេលកំឡុងការប្រកួតនៅនាទីទី 70ធ្វើអោយអ្នកគាំទ្រជាច្រើនមានចង្ងល់យ៉ាងខ្លាំង។ ចង្ងល់នេះត្រូវបានស្រាយហើយ Rojo ហូបចេកក្នុងការប្រកួតយប់មិញនេះគឺ​​ដើម្បី​បំបាត់ភាពនឿយហត់ក្នុងការប្រកួត និងការហូបចេកនេះអាចធ្វើអោយមានថាមពលឡើងវិញបាន។ គួរបញ្ជាក់ឡើងវិញថា កាលពីយប់មិញ Manchester United បានយកឈ្នះ Rostov ក្នុងលទ្ធផល 1-0
CLOSE
CLOSE